• Cambodia Peace Channel

សង្ឃឹមថា Real អាចធ្វើបាន ! Real Madrid ចាញ់ជាលើកដំបូងក្រោមការដឹកនាំរបស់លោក Zinedine Zidane

អេស្ប៉ាញ៖អធិរាជសReal Madrid បរាជ័យជាលើកដំបូង ក្រោយ Zinedine Zidane វិលមកដឹកនាំក្រុមនេះឡើងវិញ បន្ទាប់ពីទម្រង់លេងរបស់ក្លិបយក្សមួយនេះធ្លាក់ទម្រងលេងយ៉ាងគំហុក និងរបូតចេញពីពានរង្វាន់ UFA Champions League។

ក្លិប Real Madrid បន្តស្គាល់រសជាតិចាញ់ជាលើកទី៩ ក្នុងក្របខណ្ឌ La Liga ក្រោយ Valencia ទម្លុះសំណាញ់ទីបាន ២គ្រាប់ ហើយនៅនាទី ៩០ បូក៣ ទៅហើយ កីឡាករនាំសំណាងរបស់អធិរាជស Karim Benzema បានតែតបញ្ចូលទីម្ចាស់ផ្ទះបាន ១គ្រាប់វិញ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ BBC នៅថ្ងៃទី៤ ខែមេសា នេះ។

រងចាំមើលទាំងអស់គ្នា ៨ ប្រកួតទៀតដែលនៅសេសសល់របស់ អធិរាជស Real Madrid នឹងទៅជាយ៉ាងណាក្រោមការដឹកនាំរបស់លោក Zinedine Zidane ដោយតារាងចំណាត់ថ្នាក់នៅពេលនេះ ស្ថិតនៅលំដាប់ថ្នាក់លេខ៣ មាន១៣ពិន្ទុ នៅក្រោយក្រុមកំពូលតារាង FC Barcelona នៃក្របខណ្ឌ La Liga ៕

ដោយ៖ស្រ៊ីប ឡានី