• Cambodia Peace Channel

កុមារមាសកម្ពុជាបន្តធ្វើព្យុះភ្លៀងនៅលីគកំពូលម៉ាឡេស៊ី

កូឡាឡាំពួរ៖ ខ្សែប្រយុទ្ធសញ្ជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានស៊ុតបាល់១គ្រាប់ អោយក្លិបបាល់ទាត់ PKNS នៅក្នុងពានរង្វាន់ FA Cup ម៉ាឡេស៊ី ក្នុងការប្រកួតដែលក្រុមរបស់គេ បានយកឈ្នះក្រុម Melaka ដោយលទ្ធផល ៣-២ កាលពីយប់មិញនេះ។

នៅក្នុងការប្រកួតនោះដែរ គឺជាអ្នករកគ្រាប់បាល់ទី២ ឱ្យ PKNS នាំមុខ ២ -០ នៅនាទី ៦៧។

គួរជម្រាបជូនដែរថា នេះជាគ្រាប់បាល់ទី២ របស់កីឡាករដែលមានប្រភពមកពីខេត្តកំពត បន្ទាប់ពីផ្លាស់ពីក្លិបបឹងកេត ក្នុងនោះគ្រាប់បាល់ដំបូងរបស់គេ រកបាននៅក្នុងការប្រកួតក្របខណ្ឌលីគកំពូលម៉ាឡេស៊ីនាពេលកន្លងទៅ៕

ដោយ៖ស្រេន ឡាវី