• Cambodia Peace Channel

តើអាចទៅរួចទេ ! កីឡាករ ៦រូប លោក Ole Gunnar Solskjaer នឹងនាំមកចូលរួមជាមួយ Man Utd នៅរដូវកាលក្រោយ

អង់គ្លេស៖ លោក Ole Gunnar Solskjaer បានកំណត់គោលដៅនៃការប្រមាញ់រកកីឡាករដែលមានសក្តានុពលសម្រាប់ក្លិបបិសាចក្រហម Manchester United ក្នុងរដូវកាលក្រោយ។

បើយោងតាមការចុះផ្សាយ FOX SPORT នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ កីឡាករដែលរូបលោកពេញចិត្ត ហើយមានសមត្ថភាពខ្ពស់ដើម្បីជួយក្លិប Man Utd លើកពាននៅរដូវកាលក្រោយរួមមាន៖

១. Jadon Sancho មកពីក្លិប Borussia Dortmund
២. Aaron Wan-Bissaka មកពីក្លិប Crystal Palace
៣. Raphael Varane មកពីក្លិប Real Madrid
៤. Kalidou Koulibaly មកពីក្លិប Napoli SC
៥. Declan Rice មកពីក្លិប West Ham United
៦. Saul Niguez មកពីក្លិប Atletico Madrid

គួរជម្រាបថា លោក Ole Gunnar Solskjaer កំពុងតែបារម្ភពីរឿងកីឡាករមួយចំនួនដែលគ្រោងនឹងចាកចេញពីក្លិបនៅរដូវកាលក្រោយ ដោយមិនមានតម្លៃខ្លួន ៕

ដោយ៖ម៉ាន សារ៉ាហ្វីន