• Cambodia Peace Channel

ចាំមើលការព្យាករនេះឆុតអត់ ! Cristiano Ronaldo ជឿជាក់ថា ហង្សក្រហមអាចហើរផុតពីជុង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ

អេស្ប៉ាញ៖ការប្រកួតក្របខណ្ឌ UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្លិប FA Barcelona និង Liverpool នៅតែជាប្រធានបទក្តៅគគុកលើកមកជជែងដេញដោល ទោះបីជើងទី១ ក្រុមអ្នកមានបុណ្យបានបំបាក់ស្លាបហង្សក្រហម ៣ទល់នឹង០ នៅកីឡដ្ឋាន Camp Nou។

ប្រភពពី Foxsportsasia បានចុះផ្សាយថា កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានបង្ហើប និងព្យាកណ៍ថា ហង្សក្រហមអាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពោលគេជឿជាក់ថាក្រុមអង់គ្លេសមួយនេះនឹងអាចវាយបកយកឈ្នះវិញបាននៅទឹកដី Anfield នៅសប្តាហ៍ក្រោយនេះ។

ការលើកឡើងបែបនេះ ដោយភ្នាក់ងារ របស់ Ronaldo រំលឹកពីអតីតដ៏គួរឲ្យឈឺចាប់របស់ FC Barcelona កាលពីរដូវកាលមុននៃជំនូបរវាង Roma ថា នៅក្នុងដីជើងទី១ FC Barcelona បានយកឈ្នះក្រុម Roma ៤៖១ នៅកីឡដ្ឋាន Camp Nou នៅជើងទី២ Roma បានបំបាក់ Barcelona វិញក្នុងលទ្ធផល ៣៖០ ធ្លាក់ពី UCL។

នេះគ្រាន់តែជាអតីតកាលរបស់ក្លិបអ្នកមានបុណ្យ FC Barcelona ប៉ុណ្ណោះ។ សម្រាប់រដូវកាលនេះ តើហង្សក្រហមអាចហើរផុតពីជុងអ្នកមានបុណ្យដើម្បីសម្រេចក្តីស្រម៉ៃលើកពាន UCL នេះបានឬទេ? តែកំពូលកីឡាករលំដាប់ពិភពលោក Ronaldo ថាហង្សក្រហមពិតអាចហើរផុតរួច។

សូមជម្រាបថា ការប្រកួតក្របខណ្ឌ UEFA Champion League ជើងទី២ រវាងក្លិបអ្នកមានបុណ្យ FC Barcelona និងហង្សក្រហម Liverpool នឹងត្រូវជួបគ្នាម្តងទៀតនៅថ្ងៃពុធ សប្តាហ៍ក្រោយនៅកីឡដ្ឋាន Anfield ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

ដោយ៖ស្រ៊ីប ឡានី