• Cambodia Peace Channel

Lionel Messi មិនអស់ចិត្តចំពោះការចាញ់ប្រេស៊ីល ដោយបន្ទោសអាជ្ញាកណ្តាលលម្អៀង

ប្រេស៊ីល៖ការប្រកួតដ៏តានតឹង រវាងក្រុមសាំបាប្រេស៊ីល និងក្រុមពពកខៀវអាហ្សង់ទីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa Amèrica កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ម្សិលមិញ ជាការប្រកួតដ៏ជក់ចិត្ត ជាមួយការចំណាយកាតលឿងយ៉ាងច្រើនផងដែរ នៅក្នុងរដូវកាលនេះ។

ក្រោយក្រុមពពកខៀវ ចាញ់ក្រុមសាំបា ក្នុងលទ្ធផល ២ ទល់នឹង ០ ប្រធានក្រុមពពកខៀវ និងជាកំពូលកីឡាករលើលោក Messi សម្តែងការមិនសប្បាយចិត្តចំពោះអាជ្ញាកណ្តាលដែលលម្អៀងទៅខាងប្រេស៊ីល ដោយកាត់ក្តីមិនយុត្តិធម៍ក្នុងការប្រកួត។

ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុមរបស់ជម្រើសជាតិអាហ្សង់ទីន បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយចប់ការប្រកួតថា ប្រេស៊ីល មិនល្អជាងយើងនោះទេ។ ពួកគេរកគ្រាប់បាល់មុន ហើយគ្រាប់ទី២ Aguero គួរបានបាល់ប៉េណាល់ទី តែអាជ្ញាកណ្តាលមិនផ្តល់ឲ្យបាល់ប៉េណាល់ទីទៅវិញ ហើយក៏មិនបានពិនិត្យមើល VAR ទៀតផង។ ហេតុផលទាំងអស់នេះ ជាការសម្រេចចិត្តមិនល្អឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Dailymail។

ខ្សែប្រយុទ្ធល្អលើលោករូបនេះ បានបន្តទៀតថា មានកំហុសជាក់ស្តែងជាច្រើនកើតឡើងនៅលើទីលាន តែអាជ្ញាកណ្តាលមើលមិនឃើញ ហើយក្រុមយើងតែងតែទទួលការពិន័យ និងទទួលកាតជាច្រើនផងដែរ៕ ដោយ៖ស្រ៊ីប ឡានី