• Cambodia Peace Channel

រកឃើញហើយ ! ប៉េរ៉ូ នឹងត្រូវប៉ះ ជាមួយប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa America

ប្រេស៊ីល៖ក្រោយការប្រកួតរវាងក្រុមជម្រើសជាតិ ប៉េរ៉ូ និងឈីលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ រកឃើញហើយក្រុមដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa America ដែលនឹងត្រូវប៉ះជាមួយក្រុមប្រេស៊ីលនោះ គឺជម្រើសជាតិ ប៉េរ៉ូ។

ការប្រកួតយ៉ាងស្វិតស្វាញនៅលើទីលាន រវាងក្រុមជម្រើសជាតិ ប៉េរ៉ូ និងឈីលី ដោយក្រុមទាំង២ បន្តវាយបកគ្នាទៅវិញទៅមក នៅដើមតង់ទី១ ហើយប៉េរ៉ូបាននាំមុខ ឈីលី ១ គ្រាប់នៅនាទីទី២០ ហើយបន្តរកបានគ្រាប់ទៀតនៅនាទីទី ៣៨ នៅតង់ទី១។

ផ្តើមនៅតង់ទី ២ភ្លាម ក្រុមជម្រើសជាតិឈីលី បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើជម្រើសជាតិ ប៉េរ៉ូ ប៉ុន្តែហាក់មិនមានសំណាងសោះសម្រាប់ឈីលី។ ឈីលី បន្តការវាយលុកកាន់តែខ្លាំងទៅលើ ប៉េរ៉ូ តែភ្លាត់ស្នៀត នៅនាទី៩០ ប៉េរ៉ូ អាចទម្លាយសំណាញ់ទីឈីលី បាន១គ្រាប់ទៀត រហូតដល់នាទី ៩០+៤ ទៅហើយ អាជ្ញាកណ្តាលបានផ្តល់បាល់ប៉េណាល់ទីទៅឲ្យឈីលី តែស៊ុតមិនចូលទី ចប់ការប្រកួត ប៉េរ៉ូ ៣ ឈីលី ០។

ដូច្នេះ ក្រុមជម្រើសជាតិប៉េរ៉ូ នឹងត្រូវឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមម្ចាស់ជើងឯក និងម្ចាស់ជើងឯករង ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ខណៈក្រុមជម្រើសជាតិឈីលី នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដណ្តើមលេខ ៣ នៃពានរង្វាន់ Copa America រដូវកាល២០១៩ នេះ៕ ដោយ៖ស្រ៊ីប ឡានី