• Cambodia Peace Channel

កីឡាករវ័យក្មេង៣នាក់របស់ ភ្នំពេញក្រោនបន្តកុងត្រា ខណៈThomas Sam Sochenn ចាកចេញ

ភ្នំពេញ៖មុននេះបន្តិច ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបន្តកុងត្រាជាមួយកីឡាករ ៣រូប ដែលជាសមាជិកជម្រើសជាតិកម្ពុជាផងដែរនោះ គឺកីឡាករ យ៊ើ សាហ្វី ប្រាក់ ធីវ៉ា និងសឿ បារាំង រហូតដល់ឆ្នាំ២០២២។

កីឡាករវ័យក្មេង ទាំង៣រូបនេះ អាចនិយាយបានថា ជាកីឡាករស្នូលរបស់ក្លិបភ្នំពេញក្រោន ដោយពួកគេតែងតែបង្ហាញទម្រងលេងយ៉ាងល្អ ទាំងក្នុងក្របខណ្ឌលីគ និងពានរង្វាន់ថ្នាក់ជាតិផងដែរ។

សូមជម្រាបថា ក្រោយការបន្តកុងត្រារបស់កីឡាករវ័យក្មេងទាំង ៣រូបនោះ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានប្រកាសពីការបញ្ចប់កុងត្រាជាមួយកីឡាករកូនកាត់ខ្មែរ បារាំង Thomas Sam Sochenn ផងដែរ៕ ដោយ៖ស្រ៊ីប ឡានី