• Cambodia Peace Channel

អត្តពលិកកីឡាប៉េតង់កម្ពុជាចេញទៅប្រកួតកីឡាប៉េតង់ Trophee l’Équipe នៅបារាំង

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែតុលា នេះ អត្តពលិកកីឡាប៉េតង់កម្ពុជាចំនួន៣រូប បានចេញដំណើរពីមាតុប្រទេសទៅចូលរួមប្រកួតកីឡាប៉េតង់ Trophee l’Équipe សម្រាប់នារី នៅប្រទេសបារាំងហើយ។ នេះបើតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានកីឡា នាមុននេះបន្តិច។

បើតាមការអះអាងរបស់ អគ្គនាយកដ្ឋានកីឡា ឲ្យដឹងថា អត្តពលិកទាំងបីរូបនោះ រួមមាន អ្នកស្រី កែ ឡេង កញ្ញា អ៊ុន ស្រីយ៉ា និងកញ្ញា ស៊្រាង សុរ៉ាឃីម ដឹកនាំដោយលោក សុខ ម៉ុង។

 សូមជម្រាបថា ប្រកួតកីឡាប៉េតង់ Trophee l’Équipe សម្រាប់នារី នេះនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសបារាំង៕