• Cambodia Peace Channel

ម្តាយ Ronaldo កើតជំងឺម្យ៉ាងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ម៉ាឌ្រីត៖ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានបញ្ជាក់ថា ម្តាយរបស់លោក កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់នាងមានជំងឺដាច់សរសៃឈាមខួរក្បាល។

បើតាមសារព័ត៌មាន Foxsport ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus មិនបានហ្វឹកហាត់ជាមួយម្ចាស់ជើងឯក Serie A ទេកាលពីថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានគេនិយាយថា បានវិលត្រឡប់ទៅកាន់ទីក្រុងម៉ាឌ្រីត Madeira វិញដោយសារតែម្តាយរបស់គាត់ធ្លាក់ខ្លួនឈឺ។

គ្រូបង្វឹក Maurizio Sarri បានបញ្ជាក់ថា Ronaldo អាចខកខានការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia នៅថ្ងៃពុធនេះជាមួយក្រុម AC Milan ដោយសារបញ្ហាផ្ទាល់ខ្លួនប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានបន្ថែមទេ។

Ronaldo ក៏បានបង្ហោះសារនៅលើគណនី ​​Tweeter ផ្លូវការរបស់លោក ដោយថ្លែងអំណរគុណដល់អ្នកគាំទ្រចំពោះសារគាំទ្រខណៈដែលលោកបានបញ្ជាក់ថាម្តាយរបស់លោកកំពុងសម្រាកនៅមន្ទីរពេទ្យ៕