• Cambodia Peace Channel

CPC-ធឿន ធារ៉ា និង ធីអាហ្គោ ត្រៀមដឹកដៃគ្នាទៅប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖បន្ទាប់ពីធីអាហ្គោ ទើបតែទទួលបានខ្សែក្រវ៉ាតថ្មីៗនេះ ស្របពេលកីឡាករគុនខ្មែរ ធឿន ធារ៉ា ប្រលូកជាង៣០ប្រកួតមកនេះ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះ បានត្រៀមខ្លួនដឹកដៃគ្នាទៅប្រកួតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី៦ ខែឧសភា ខាងមុននេះហើយ ។

គួរបញ្ចាក់ផងដែរថា កាប្រកួតមួយនេះកីឡាករធឿន ធារ៉ា មានដំណែងជាគូរឯក ត្រូវជួបជាមួយ និងកង ប៉ាធុម ដែលទើបតែយកឈ្នះធន់ រិទ្ធី ថ្មីៗនេះ ហើយចំណែក ធី អាហ្គោ វិញ មានដំណែងជាគូរង ដែលត្រូវជួបជាមួយដៃគូរចាស់របស់ធៀន ធារ៉ា ក្នុងជំនួប៣ទល់មួយ គឺ ដេន កៅសេន ។

ជុំវិញជំនួបនេះ អ្នកស្នេហាគុនខ្មែររំពឹងថា កីឡាករគុនខ្មែរទាំងពីរ នឹងទទួលបាន លទ្ធផលល្អក្នុងការប្រកួតមួយនេះ ខណៈការប្រកួតនេះ ជាឱកាសល្អសម្រាប់បង្ហាញគុនខ្មែរនៅលើឆាកអន្តរជាតិផងដែរ៕