• Cambodia Peace Channel

CPC-មកដឹងពីប្រវត្តិ ខាន់ ជេសា និងមេដាយរាប់មិនអស់ដែលកីឡាការិនីរូបនេះដណ្ដើមបានកន្លងមក

ភ្នំពេញ៖បន្ទាប់ពីធ្វើបានយ៉ាងល្អ ក្នុងព្រឹត្តិការSea Gameលើក៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរ បើទោះបីជា ខាន់ ជេសា មិនទទួលបានមេដាយមាស់ ប៉ុន្តែកីឡាការិនី បានយកឈ្នះបេះដូងអ្នកគាំទ្រទាំងមូល ។

ចេសា ខាន់ (Jessa Khan) កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០១ នៅតំបន់ Corpus Christi រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នាងជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់ដែលមានឪពុកឈ្មោះ Peter El Khan ដែលជនជាតិខ្មែរកើតនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងម្តាយឈ្មោះ April Marie Khan ជនជាតិអេស្ប៉ាញ។

លោក Peter El Khan បានប្រាប់ថា កូនស្រីរបស់លោកបានចាប់ហ្វឹកហាត់នៅឆ្នាំ២០១០ដែលតាំងពីនាងអាយុ៨ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីហ្វឹកហាត់ច្រើនឆ្នាំមក កូនស្រីរបស់លោកក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ អាមេរិក អឺរ៉ុប និងពិភពលោកជាច្រើនរហូតដល់ឆ្នាំ២០១៩នេះ។ ខាងក្រោមនេះជាកំណត់ត្រាញាក់សាច់តែម្ដង របស់ ចេសា ក្នុងឆ្នាំ២០១៧និង២០១៨ ខណៈដែល២០១៩នឹងជម្រាបជូនពេលក្រោយ៖
ឆ្នាំ២០១៧ មេដាយមាស ពីការប្រកួត ជើងឯកទ្វីបអឺរ៉ុប European Championship
មេដាយមាស ពីការប្រកួត ជើងឯកអាមេរិក PAN American Championshipមេដាយមាស ពីការប្រកួត ជើងឯក Las Vegas Open 2Xមាស ពីការប្រកួត ជើងឯក San Diego Open 2Xមេដាយមាស ពីការប្រកួត ជើងឯកពិភពលោក Wolrd Championship 2X
មេដាយមាស ពីការប្រកួតជើងឯក Long Beach 2X Goldមេដាយមាស ពីការប្រកួត ជើងឯក Los Angeles Grand Slamមេដាយមាស ពីការប្រកួត ជើងឯក No ni World Championship 2Xមេដាយមាស ពីការប្រកួត ជើងឯក JIU JUTSU World League 2X ។

ដោយឡែកមកដល់ឆ្នាំ២០១៨ ជេសា បានបន្តទទួលបាន មេដាយមាស ពីការប្រកួតជើងឯក Los Angeles Open 2Xមេដាយមាស ពីការប្រកួតជើងឯក Tap Out Cancerមេដាយមាស ពីការប្រកួតជើងឯក Gracie Nationalមេដាយមាស ពីការប្រកួតជើងឯក JIU JUTSU World League 2Xមេដាយមាស ពីការប្រកួតជើងឯក FIVE Goldមេដាយមាស ពីការប្រកួតជើងឯក PAN American Championship 2xមេដាយមាស ពីការប្រកួតជើងឯក San Diego Open 2X Goldមេដាយមាស ពីការប្រកួតជើងឯក World Champioship Goldមេដាយមាស ពីការប្រកួតជើងឯក American National Gi & No Giមេដាយមាសកីឡាទ្វីបអាស៊ី Asian Games 2018 ៕