• Cambodia Peace Channel

CPC-កីឡាករប្រដាល់ខ្មែរម្នាក់លើកឡើងថា ទៅវាយតំណាងអោយប្រទេសទាំងមូល ត្រឡប់មកវិញគ្មានការលើកទឹកចិត្ត ខុសពីកីឡាករថៃ ប្រកួតចាញ់ហើយ មានអ្នកឧបត្ថម្ភ

ភ្នំពេញ៖ថ្មីៗកន្លងមកនេះមានជជែកគ្នាយ៉ាងច្រើននៅលើបណ្ដាញសង្គម បន្ទាប់ជំនួបសងសឹករបស់ ធន រិទ្ធី ធ្វើបានយ៉ាងល្អដោយផ្ដួល សាម៉ី បាន ចាមេក ត្រឹមទឹក២ ខណៈត្រូវបានគេមើលឃើញថា របួសរបស់កីឡាថៃរូបនេះ មានសភាពធ្ងន់ធ្ងរត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ព្រមទាំងមានការជួយជាថវិការថែមទៀតផង ។

ស្រាប់តែកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ មានកីឡាករម្នាក់ ដែលគេស្គាល់រហស្សនាមថា ខ្លាចាស់ភ្នំដងរែក ចាន់ សំអាត់ បានបង្ហោះរូបភាព ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារ ៖ ខ្ញុំទៅវាយ តំណាងអោយប្រទេសខ្មែរទាំងមូល ត្រឡប់មកប្រទេសខ្មែរវិញគ្មានការលើកទឹកចិត្ត ខុសពីកីឡាករថៃមកវាយជាមួយខ្មែរចាញ់ហើយ មានអ្នកឧបត្ថម្ភ ខ្ញុំមិនបានច្រណែននឹងគេទេ គ្រាន់តែឃើញហើយតូចចិត្តនឹងខ្លួនឯង ។

ជុំវិញការលើកឡើងរបស់កីឡាកររូបនេះ បានក្លាយទៅជាប្រធានបទក្តៅមួយដែលមានអ្នកស្នេហាគុនខ្មែរ យកមកជជែកគ្នាយ៉ាងផុសផល ខណៈមានអ្នកប្រដាល់គុនខ្មែរជាច្រើនបានចូលបញ្ចេញមតិស្រដៀងគ្នានេះដែរ ៕