• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ផ្ទះពលរដ្ឋ២ល្វែងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋ២ល្វែងរួមទាំងសម្ភារះ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៤ខែមករា ឆ្នាំ២០២៤ស្ថិតនៅ លើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ:  អាង បូរ៉ា ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខែ្មរ  -មុខរបរ:  មន្រី្តយោធា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាឲ្យដឹងថាដំបូង គេឃើញមានអណ្ដាតអណ្តាតភ្លើងលាយឡំជាមួយ នឹងផ្សែងចេញពីខាងក្នុងផ្ទះ ភ្លាមៗនោះពលរដ្ឋបាម នាំគ្នាយកទុយោបាញ់ទឹក និងបំពង់ពន្លត់ អគ្គិភ័យបាញ់ទប់ស្កាត់ ព្រមទាំងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។

ជុំវិញប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើនឹង៤៤០ ម៉ែត្រគូប -រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប និងបាញ់ពន្លត់ចប់​ជាស្ថាពរនៅម៉ោង៦ នឹង១៥នាទីល្ងាច នាថ្ងៃខែដដែល  ៕