• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រថយន្តកុងទីន័របើកបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលអោយដួលចូលក្រោមកង់កិនស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវរថយន្តកុងទីន័រមួយគ្រឿងបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលដួល ចូលក្រោមកង់កិនស្លាប់ភ្លាមៗកាលវេលាម៉ោង៧នឹង៤០នាទីព្រឹក ថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូឌឹម  សង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឆែម ឈុនលីម អាយុ23 ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងគេឃើញរថយន្តកុងទីន័រ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3G- 0773បើកបរស្របទិសគ្នាជាមួយម៉ូតូជនរងគ្រោះម៉ាក HONDA MSX ពណ៌ ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GS- 6641 ក្នុងទិសដៅពីជើងទៅត្បួង រថយន្តបានបុកម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោយរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ភ្លាមៗអ្នកបើកបររថយន្តបានព្យាយាមបើកកេចចេញពីកន្លែងកើតហេតុបានប្រហែល៥០ម៉ែត្រទើបឃាត់បាន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកាន់ មន្រ្តីជំនាញដើម្បីធ្វើការ វាស់វែង ចំណែកសពយុវជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕