• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រថយន្តក្រុង​ដឹកភ្ញៀវ​ទេសចរណ៍​ចំនួន៤គ្រឿង ​ផ្ទុះដោយមិនដឹងមូលហេតុ បណ្ដាលឱ្យមានមនុស្សរងរបួស ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖ តាមសេចក្ដីរាយ​ការណ៍​បឋមពីសមត្ថកិច្ចបានឱ្យដឹង​ថា មានមនុស្សម្នាក់បានរងរបួស ក្នុងហេតុការណ៍ រថយន្តក្រុង​ដឹកភ្ញៀវ​ទេសចរណ៍​ចំនួន៤គ្រឿង មកទស្សនា​ថ្ងៃរះ នៅមុខប្រាសាទអង្គរ ដែលចត​រង់ចាំភ្ញៀវចេញមកវិញ ​ស្រាប់តែ​ផ្ទុះដោយមិនដឹងមូលហេតុ បណ្ដាលឱ្យខូចខាតយ៉ាងដំណំកាលពី​វេលាម៉ោង៥​និង៣២នាព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅទីតាំងបរិវេណចំណតរថយន្តមុខអង្គរវត្ត ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបកំពុងធ្វើ​ពិនិត្យ និង​ស្រាវជ្រាវ ដើម្បីរកមូលហេតុនៃការផ្ទុះនេះ ព័ត៌មានលម្អិត CPC NEWS នឹងលម្អិតជូននៅពេលក្រោយបន្ថែមទៀត ៕