• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនយុវជន២នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ តែមិនបានសម្រេច​

ភ្នំពេញ៖យុវជន២នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការបង្ក្រាបបានភ្លាមៗ  ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ មិនបានសម្រេច​ នៅចំណុចផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៤ វេលាម៉ោង​១៩៖៤០នាទី​ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៤ វេលាម៉ោង​១៩៖៤០នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ ចុះល្បាតតាមបណ្តោយផ្លូវលេខ១៦១កែងផ្លូវលេខ១៩០​ ក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​។

ពេលនោះក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាព​ឆក់​ទូរស័ព្ទីនារីរងគ្រោះដែលកំពុងឈរម្នាក់ឯងតែមិនបានសម្រេច។ ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា​ រួមមាន៖*១៖ ឈ្មោះ​ កែវ​ សីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន (អ្នកបេីក)។*២៖ ឈ្មោះ​ កង​ រីវីរ៉ូ​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជនដៃដល់)។ ដោយឡែក សម្ភារៈដកហូតមាន ម៉ូតូម៉ាកស៊ុយស៊ូគី​ និច ពណ៌សលាយខៀវ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KQ-7284(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី​ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី ៕