• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្របួចបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្របួចបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច កាលពីថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៤ វេលាម៉ោង​០០៖១៥នាទី តាមបណ្តោយព្រះសុីសុវត្តិ​ ក្នុងសង្កាត់ទន្លេបាសក់ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៤ វេលាម៉ោង​០០៖១៥នាទី​ លោកវរសេនីយ៍ត្រី ណុប​ មុនី​ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយព្រះសុីសុវត្តិ​ ក្នុងសង្កាត់ទន្លេបាសក់ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ចំនួន១នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក Zusuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KC-2358 បានធ្វេីសកម្មភាព​ឆក់​ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងធ្វើដំណើរឆ្លងផ្លូវ មិនបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចស្តុំនាគបាញ់ទឹកក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ។ ជនសង្ស័យឈ្មោះ​ វ៉ាន់​ មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក​ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ(ដៃដល់)​។ ដោយឡែក សម្ភារៈដកហូតមាន៖ ម៉ូតូ១គ្រឿងម៉ាក Zusuki Nex ពណ៌ស​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KC-2358​(របស់ជនសង្ស័យ) និងទូរស័ព្ទម៉ាក iphone14promex ពណ៌ស្វាយ​ ប្រគល់ជូនជងគ្រោះវិញ។

បច្ចុប្បន្ន​កម្លាំងជំនាញ បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នឹងជនសង្ស័យ ធ្វេីការសាកសួរ​កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕