• Cambodia Peace Channel

ពិតជាសប្បាយទៀតហើយ ! កំពូលតារាចម្រៀងប្រចាំរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា នឹងមកចូលរួមសង្រ្កាន្តន័រតុនឆ្នាំថ្មី

ភ្នំពេញ៖ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យនីមួយៗ តែងតែប្រារព្ធសង្រ្កាន្តឆ្នាំថ្មី ហើយក៏មានវត្តមានកំពូលតារាចម្រៀងមកចូលរួមផងដែរ។

ជាក់ស្តែងសង្រ្កាន្តឆ្នាំថ្មីរបស់សាកលវិទ្យាល័យន័រតុននឹងប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ អ្វីដែលពិសេសគឺមានវត្តមានកំពូលតារាចម្រៀងរស្មីហង្សមាស គឺ អ្នកនាងពេជ្រ សោភា ផងដែរ។

តើនឹងមានអ្វីកើតឡើង? ប្រិយមិត្ត ដែលជាអ្នកគ្រាំទ្រ ឬ ក៏ចូលចិត្ត អ្នកនាងពេជ្រ សោភាកំពុងតែរង់ចាំសង្រ្កាន្តឆ្នាំថ្មីសម្រាប់ឆ្នាំ២០១៩ ។

បន្ថែមពីនេះទៅទៀត ជារៀងរាល់ឆ្នាំកំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា តែងមានអ្វីដែលពិសេសសម្រាប់ចែកជូនបងប្អូនទស្សនាដោយភាពសប្បាយរីករាយ។

គួររំលឹក ថាសង្ក្រាន្តឆ្នាំថ្មី មិនមែនមានតែតន្រ្តីតែមួយគត់នោះទេ គឺមានការលេងល្បែងប្រជាប្រិយនៃប្រពៃណីជាតិខ្មែរផងដែរ៕

ដោយ ៖ ម៉ាន សារ៉ាហ្វីន