• Cambodia Peace Channel

ទោះចាញ់ច្រើនគ្រាប់ តែគ្រូបង្វឹកក្លិបបាល់ទាត់ខេត្តកំពង់ចាម នឹងលេងបានល្អនៅប្រកួតក្រោយៗ

ភ្នំពេញ៖គ្រូបង្វឹកក្លិបបាល់ទាត់ខេត្តកំពង់ចាម លោក ថុល វាសនា បានលើកឡើងថា កីឡាករកំពង់ចាម ខ្ញុំទទួលស្គាល់បទពិសោធន៍នៅមានតិចតួចស្តួចស្តើងនៅឡើយ។ ប៉ុន្តែអ្វីដែលចាញ់ថ្ងៃនេះ ខ្ញុំមិនអាក់អន់ស្រពន់ចិត្តអ្វីឡើយ ព្រោះកម្លាំងយើងមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

លោកបន្តទៀតថា ក្រុមកីឡាករខាងគេ មានកម្លាំងគ្រប់គ្រាន់ជាង។ កីឡាកររបស់ខ្ញុំនៅក្មេងខ្ចី អុីចឹងបទពិសោធន៍និងបច្ចេកទេសមួយចំនួននៅខ្វះខាត។ ដូច្នេះយើងនឹងព្យាយាមពង្រឹងបន្ថែមទៀត ដើម្បីធ្វើឱ្យបានល្អនៅប្រកួតក្រោយៗទៀត។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាឬហៅកាត់ថា CNCC ។

ការលើកបែបនេះក្រោយ ក្លិបបាល់ទាត់ខេត្តកំពង់ចាម ប្រកួតចាញ់ ក្លិបអង្គរថាយហ្គឺរ ក្នុងលទ្ធផល១១ទល់នឹង០ សប្តាហ៍ទី២ លីគកំពូលកម្ពុជានៃពានរង្វាន់ក្របខណ្ឌ Metfone Cambodian League2019។

ទោះជាយ៉ាងណាក៏ដោយ គ្រូបង្គោលក្លិបបាល់ទាត់ខេត្តកំពង់ចាម រំពឹងនិងសង្ឃឹមថា ក្រុមរបស់ខ្លួននឹងលេងបានល្អទៀត សម្រាប់ប្រកួតក្រោយៗទៀត៕

ដោយ៖ស្រុីប ឡានី