• Cambodia Peace Channel

គ្រាប់ពូជល្អ ! កូនប្រុសម្ចាស់ក្លិបបឹងកេតត្រូវបានក្លិប FC Bacelona អញ្ជើញទៅធ្វើតេស្តសមត្ថភាពនៅអេស្ប៉ាញ

ភ្នំពេញ៖កុមារា Kasidej Vasunan ហៅ DOME ដែលជាយុវជនសាលាបាល់ទាត់បឹងកេត និងត្រូវជាកូនប្រុសរបស់អ្នកស្រីប្រធានក្លិបបឹងកេត បានចេញដំណើរទៅកាន់ប្រទេសអេស្ប៉ាញ តាមការ អញ្ជើញ របស់សាលាបាល់ទាត់ក្លិប Barcelona ( FCBESCOLA ) ដើម្បីសាកល្បងសមត្ថភាព បន្ទាប់ពីរូបគេធ្លាប់បានទៅហ្វឹកហាត់កន្លងមកនៅទីនោះ និងទទួលបានការចាប់អារម្មណ៍ពីក្រុមគ្រូបង្ហាត់។

បើតាមការចុះផ្សាយរបស់ Boengket Academy ការសាកល្បងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ ២០១៩ ខាងមុខ ហើយប្រសិនបើជាប់នោះ DOME នឹងចូលរួមការហ្វឹកហាត់ជាមួយពួកគេចាប់ពីខែមិថុនាតទៅ ។

គួរបញ្ជាក់ថា នេះគឺជាលើកទី៣ របស់កុមារា DOME ដែលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការទៅចូលរួម ហ្វឹកហាត់២លើកកន្លងមក កាលពីឆ្នាំ ២០១៨ ជាមួយនឹងកុមារជាច្រើននាក់មកពីជុំវិញពិភពលោក៕

ដោយ៖ស្រេន ឡាវី