• Cambodia Peace Channel

ក្លិបបឹងកេត ដឹកនាំក្រុមតារាចម្រុះកម្ពុជាទៅធ្វើការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ជាមួយក្រុមតារាចម្រុះថៃ

ភ្នំពេញ៖ក្លិបបឹងកេត អេហ្វស៊ី បានប្រកាសថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៩ខាងមុខនេះ ក្រុមតារាចំរុះកម្ពុជា នឹងធ្វើការប្រកួតមិត្តភាព សប្បុរសធម៌ ជាមួយក្រុមតារាចំរុះថៃ នៅកីឡដ្ឋាន Pathum Thani របស់ក្លិបកងទ័ពអាកាសថៃ Air Force United បន្ទាប់ពីប្រកួតចប់សប្តាហ៍ទី៣ ទល់នឹងអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យសប្តាហ៍នេះ។

បើតាមការចុះផ្សាយរបស់ក្លិប កីឡាករ និងថ្នាក់ដឹកនាំរបស់ក្លិបបឹងកេតមួយចំនួន នឹងត្រូវចូលរួមជាមួយតារាសម្តែង តារាចម្រៀង របស់កម្ពុជា ជាច្រើនរូបទៀត បង្ហាញវត្តមានក្នុងការប្រកួតនេះ ដែលកម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៤រសៀល ដល់ម៉ោង ៩យប់ ដោយមានការសម្តែងជាច្រើនថែមទៀតផង។

តាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះ ក្លិបបឹងកេត និងភាគីខាងថៃ មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌លើកទីពីរ នៅរាជធានីភ្នំពេញនាថ្ងៃអនាគត ដើម្បីចូលរួមជួយដល់មន្ទីពេទ្យ និងកុមារកំព្រារបស់កម្ពុជា ៕

ដោយ៖ស្រេន ឡាវី