• Cambodia Peace Channel

អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ផ្ញើសារជូនពរក្រុមថ្ងៃនេះ ខណៈមិនមានឈ្មោះនៅក្នុងការប្រកួត

ភ្នំពេញ៖ក្រោយមិនមានឈ្មោះនៅក្នុងជម្រើសជាតិពេលប៉ះនឹងក្រុមជម្រើសជាតិហុងកុង ខ្សែប្រយុទ្ធអតីតជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានផ្ញើសារជូនពរក្រុមជម្រើសកម្ពុជាទទួលជោគជ័យ។

ខ្សែប្រយុទ្ធរូបនេះ បានសរសេរយ៉ាងដូច្នេះថា “ជូនពរក្រុមជម្រើសជាតិកម្ពុជាទទួលជោគជ័យ ខ្ញុំនឹងជាហ្វេនមួយរូបរបស់ក្រុមជម្រើសជាតិយើង នៅថ្ងៃស្អែកនេះ”

សូមជម្រាបថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វាកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា វេលាម៉ោង ៦៖៣០នាទីយប់ ខណៈពេលនេះសំបុត្រអ្នកចូលទស្សនាប្រភេទធម្មតា នៅសល់ប្រហែលជា ១ម៊ឺនសន្លឹកប៉ុណ្ណោះ៕

PHNOM PENH-CAMBODIA- Match photo during AFF Suzuki Cup 2018 Final Rounds group A between Cambodia vs Laos at the Olympic Stadium on November 20, 2018. Picture by Thananuwat Srirasant/Lagardere Sport.