• Cambodia Peace Channel

ហ្វេសប៊ុកបង្ហាញស្លាកសញ្ញាឡូហ្គូថ្មីដល់អ្នកប្រើប្រាស់របស់ខ្លួន

សាន់ហ្វ្រង់ស៊ីស្កូ៖នៅថ្ងៃចន្ទនេះ ក្រុមហ៊ុនហ្វេសប៊ុកបានបង្ហាញរូបសញ្ញាថ្មីដើម្បីតំណាងឱ្យក្រុមហ៊ុន ស៊ីលីខន វ៉លលី ( Silicon Valley) ដែលខុសពីបណ្តាញសង្គមរបស់ខ្លួន។ ការផ្លាស់ប្តូរនេះមានគោលបំណងបង្ហាញស្លាក សញ្ញាឡូហ្គូហ្វេសប៊ុកដែលដំណើរការកម្មវិធី និងសេវាកម្មជាច្រើនរួមមាន ការផ្ញើសារ ការចែករំលែករូបថត ការពិតជាក់ស្តែង និងកំពុងអភិវឌ្ឍសម្រាប់រូបិយប័ណ្ណឌីជីថល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី៥​ ខែតុលានេះ។

យោងតាមប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនហ្វេសប៊ុកលោក អេនតូនីអូ លូស៊ីអូ ( Antonio Lucio) ស្លាកសញ្ញា ថ្មីនេះនឹងត្រូវបង្ហាញនៅលើកម្មវិធីមួយចំនួនរួមមាន WhatsApp, Messenger, Instagram, Oculus, Portal និង Calibra ។

លោក លូស៊ីអូ បាននិយាយថា“ ថ្ងៃនេះយើងកំពុងធ្វើបច្ចុប្បន្នភាពស្លាកសញ្ញាក្រុមហ៊ុនរបស់យើងឱ្យកាន់តែ ច្បាស់ អំពីផលិតផលដែលបានមកពីហ្វេសប៊ុក” ។ ឡូហ្គូសាជីវកម្មថ្មី “គឺជាមធ្យោបាយមួយដើម្បីទំនាក់ទំនង រចនាសម្ព័នភាពជាម្ចាស់របស់យើងឱ្យកាន់តែប្រសើរឡើងដល់ប្រជាជន និងអាជីវកម្មដែលប្រើប្រាស់សេវាកម្ម របស់យើងដើម្បីភ្ជាប់ទំនាក់ទំនង” ។

គួរជម្រាបជូនដែរថា ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនជាកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមអស់រយៈ ១៥ឆ្នាំមក ហ្វេសប៊ុកបានទិញយកក្រុមហ៊ុនបង្កើតបណ្តាញសង្គមមួយចំនួនដូចជា Instagram និង WhatsApp ដែលជាកម្មវិធីផ្ញើសារមួយដែលមានអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់នៅទូទាំងប្រទេស៕