• Cambodia Peace Channel

CPC-ស្ថាប័ន WMO បានចេញលិខិតផ្លូវការដកហូតខ្សែក្រវាត់ពី Thiago និងហាមឃាត់ការប្រកួតទាំងអស់ក្នុងកម្មវិធីរបស់ខ្លួន ក្រោមហេតុផល Thiago ប្រកួតតំណាងឲ្យគុនខ្មែរ

ភ្នំពេញ៖បន្ទាប់ពី Thiago បានប្រកួតឈ្នះខ្សែក្រវ៉ាត់ពីកម្មវិធីលំដាប់អន្តរជាតិដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន World Muay Thai Organization ហៅកាត់ថា WMO គឺមានភាពជម្រោងជម្រាសជាច្រើនរវាង Thiago និងស្ថាប័ន WMO ព្រោះស្ថាប័ននេះខកចិត្តមិនតិចទេ ដែល Thiago ប្រកួតឈ្នះភ្លាមចងទង់ជាតិកម្ពុជានៅក ហើយប្រកាសក្តែងៗថា គុនខ្មែរ។

ក្រោយពីប្រកួតចប់ Thiago បានរងការគំរាមកំហែងថានឹងដកខ្សែក្រវ៉ាត់វិញ ហើយស្ថាប័ននេះថែមទាំងមិនទូទាត់តម្លៃខ្លួនថ្លៃប្រកួតឈ្នះចំនួនប្រមាណ ៣៥០០ដុល្លារថែមទៀត អ្វីកាន់តែរន្ធត់នឹងការសម្រេចចិត្តរបស់ស្ថាប័ននេះ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ប័ន World Muay Thai Organization ហៅកាត់ថា WMO បានចេញលិខិតសម្រចជាផ្លូវការដក ដោយហូតខ្សែក្រវាត់ពី Thiago ថែមទាំងបិទផ្លូវ Thiago លែងឲ្យមានវត្ថមានប្រកួតគ្រប់កម្មវិធីរបស់ស្ថាប័ន World Muay Thai Organization ថែមទៀតផង ដោយសារ Thiago ចេញប្រកួតតំណាងឲ្យគុនខ្មែរ សម្រាប់ប្រជាជនកម្ពុជា មិនមែនសម្រាប់ Muay Thai។

ជុំវិញការសម្រេចរបស់ស្ថាប័ន WMO ត្រូវបានមហាជនលើកឡើងថា ជាការរំលោភសិទ្ធបុគ្គលិក និងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ Thiago។

ជាមួយគ្នានេះ មហាជនបានសម្ដែងក្ដីសោកស្ដាយចំពោះធីអាហ្គោ ដែលជាជនបរទេសម្នាក់ ដែលគ្រាន់តែស្រលាញ់ប្រភេទកីឡាតាមបេះដូងរបស់ខ្លួន បែរជាត្រូវរងការគំរាមកំហែងដល់ថ្នាក់នេះ៕