• Cambodia Peace Channel

CPC-ក្រោយយកឈ្នះអេលីត សាន់ ដោយពិន្ទុ ម្ចាស់ខ្សែក្រវ៉ាតNNP បានបញ្ជាក់ថាការប្រកួតយប់មិញគេហៅថាបច្ចេកទេវាយបែបសប្បាយៗ ខណៈកីឡាករភាគតិចណាស់ដែលធ្វើបាន

ភ្នំពេញ៖ម្ចាស់ខ្សែក្រវ៉ាត NNP អមជាមួយទឹកប្រាក់ ៤០លានរៀល ព្រមទាំងខ្សែកមាសចំនួន២តម្លឹង បានបញ្ជាក់ថា ការប្រកួតយប់មិញគេហៅថាបច្ចេកទេវាយបែបសប្បាយៗ ខណៈកីឡាករភាគតិចណាស់ដែលធ្វើបាន ក្រោយយកឈ្នះអេលីត សាន់ ដោយពិន្ទុ កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ។

នេះបើយោងតាមផេកផ្លូវការរបស់ កីឡាករ ឈុត សេរីវ៉ានថង បានបង្ហោះរូបជាច្រើនសន្លឹក ក្រោយចប់ការប្រកួត ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា ៖ សង្រ្គាមនៅលើសង្វៀននិងសង្រ្គាមនៅក្នុងសមរភូមិគឺដូចគ្នា វាយទល់មុខមិនបែកយើងអាចវៃតាមច្រកជំហៀងឬច្រកក្រោយ ផ្លាស់ប្ដូរយុទ្ធសាស្រ្តតែមិនផ្លាស់ប្ដូរគោលដៅ យប់មិនមិនសូវល្អមើលដោយសារខ្ញុំវាយ ហើយគេចមិចឲ្យដៃគូវាយតបកវិញបាន បងប្អូនមួយចំនួនគាត់នៅមិនទាន់យល់អ្វីដែលហៅថាបច្ចេកទេក្នុងការយកឈ្នះគូប្រកួតដោយមិនប្រើកម្លាំងខ្លាំង ហើយវាយចេញម្នាក់ឯងបានច្រើន។ បច្ចុប្បន្នក្បាច់ដែលខ្ញុំប្រកួតយប់មិញ គេហៅថាបច្ចេកទេវាយបែបសប្បាយៗ យើងថយមួយជំហានវាយ គេចមួយជំហានវាយ ហើយនិងបុកមួយជំហានវាយ កីឡាភាគតិចណាស់ដែលធ្វើបាន។

គួរបញ្ជាក់ផងដែរថា ជុំវិញការលើកឡើងរបស់ ម្ចាស់ខ្សែក្រវ៉ាតNNP នេះបន្ទាប់ពីមានមតិពីអ្នកស្នេហាគុណខ្មែរលើកឡើងថាឈុត សេរីវ៉ានថង វាយថយ ខណៈអេលីត សានជាកីឡាករបុក៕