• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ តំបន់ខ្ពង់រាប និងមានសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ព្រមទាំងខ្យល់បក់មកពីទិសឦសាន

ភ្នំពេញ៖ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើតំបន់មាត់សមុទ្រ ខណៈតំបន់វាលទំនាប និងតំបន់ខ្ពង់រាបទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី⁃ នឹងអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ពី២០-៣០%⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕