• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងស្ពានកោះនរា បណ្ដាលអោយក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងស្ពានកោះនរា បណ្តាលឲ្យក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅខាងលិចស្ពានកោះនរា ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញរថយន្ត JEEP ស៊េរីទំនើប១គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា P.NAK .25 បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរក្នុងល្បឿនលឿន ចេញពីរង្វង់មូលកោះពេជ្រ ឆ្ពោះទៅស្ពានកោះនរា ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តបាន រេចង្កូតជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងស្ពានកោះនរា បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ភ្លាមៗនោះប្រជាពលរដ្ឋ និងសន្តិសុខ បាននាំគ្នាជួយទាញម្ចាស់រថយន្តចេញមកខាងក្រៅ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕