• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ទីតាំងល្បែងសុីសងអាប៉ោង និងមាន់ជល់តាមអនឡាញ កំពុងលាក់ខ្លួនក្នុងសង្កាត់ក្បាលកោះ 

ភ្នំពេញ៖ទីតាំងបើកលេងល្បែងសុីសងអាប៉ោង និងមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញមួយកន្លែង ក្បែរវត្តចិត្តតារាម ក្នុងភូមិយកបាត១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកទ្វាទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែង យ៉ាងកក្រើកក្រេង។

តាមរយៈរូបភាព និងប្រភពព័ត៌មានពីពលរដ្ឋបានផ្ដល់មកកាន់CPC NEWS នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអោយដឹងថា ទីតាំងខាងលើបានបើកលេងទាំងថ្ងៃទាំងយប់ ហាក់មិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចឡើយ ដែលជាហេតុធ្វើអោយពួកគាត់ សម្ដែងការព្រួយបារម្ភចំបពោះបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅ និងសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មានចំណាត់ការទៅលើបញ្ហានេះផង ដើម្បីអោយស្របតាមការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងន័យការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ។

ជុំវិញករណីខាងលើនេះ CPC NEWS បានសុំការបំភ្លឺពីលោក អ៊ុន ប៊ុណ្ណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្បាលកោះ​ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមរយៈប្រព័ន្ធWhat App ប៉ុន្តែគ្មានការឆ្លើយតប់ ៕