• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-កុមារាខ្មែរឥស្លាមម្នាក់បានបាត់បង់ជិវិត ពេលបញ្ជូនមកសង្គ្រោះបន្តនៅមន្ទីពេទ្យ គន្ធបុប្ផា បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាណ៍ក្រឡាប់រទេះដឹកឥវ៉ាន់បណ្ដាលអោយដាច់ជើងម្ខាង

ត្បូងឃ្មុំ៖យ៉ាងហោចណាស់មានកុមារាម្នាក់បានបាត់បងជិវិត ពេលបញ្ជូនមកកាន់មន្ទីពេទ្យ គន្ធបុប្ផា បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាណ៍ ក្រឡាប់រទេះដឹកឥវ៉ាន់កៀបក្មេងប្រុសរងគ្រោះ នឹងដើមស្វាបណ្ដាលអោយរងរបួស់ដាច់ជើងម្ខាង នៅចំណុចមុខសាលាបឋមសិក្សាភូមិទ្រាទី៤ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

កុមារារងគ្រោះមានឈ្មោះ យ៉ាន ហ្វាទេស អាយុ១២ឆ្នាំ ជាសិស្សរៀននៅសាលាអាហ្ស៊ីហ្សះ រស់នៅភូមិទ្រាទី៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងគេឃើញកុមាររងគ្រោះបានជិះលើរទេះដឹកឥវ៉ាន់ដែលមានពូឈ្មោះ ជិ ហ្វីស៊ី ជាអ្នកបើកបរ កំពុងដឹកឥវ៉ាន់មកពីកន្លែងលក់ ត្រឡប់ទៅផ្ទះវិញ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូបានគេចជាមួយរថយន្តដែលបើកបរមកពីទិសផ្ទុយគ្នា ក៏បានរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់រទេះ បណ្តាលអោយជនរងគ្រោះទៅកៀបនឹងដើមស្វាយ រងរបួសដាច់ជើងម្ខាងត្រឹមភ្លៅម្ខាងភ្លាមៗតែម្តង។

បច្ចុប្បន្ន ក្រុមគ្រួសារកំពុងដឹកសាកសពត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕