• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ដោយសារវិបត្តិក្នុងគ្រួសារ បុរសម្នាក់បីកូនស្រី ឡើងមកលើស្ពានជ្រោយចង្វារបម្រុងបញ្ចប់ជីវិត

ភ្នំពេញ៖ បុរសម្នាក់មានវិបត្តិគ្រួសារ ផឹកស្រាស្រវឹង បីកូនស្រីតូចឡើងស្ពានជ្រោយចង្វារ បម្រុងបញ្ចប់ជីវិត តែត្រូវពលរដ្ឋឃាត់ ហេតុការណ៍នេះបានគើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ចំណុចនៅលើស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា-ចិន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋដែលជួយឃាត់បានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានជិះម៉ូតូឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ស្រាប់តែឃើញបុរសខាងលើឈរយំឱបកូនស្រីតូចម្នាក់ ក្បែរបង្កាន់ដៃស្ពានជ្រោយចង្វារ។ ដោយឃើញមិនស្រួល ក៏ចូលទៅសួរនាំទើបដឹងថាបុរសជាឪពុកនោះបម្រុងលោតទឹកចោលកូនតូច ភ្លាមៗនោះគាត់ក៏បានឃាត់បុរសខាងលើមិនអោយធ្វើរឿងមោះ ដោយលួងលោម និងណែនាំជាច្រើន ទើបបុរសខាងលើសម្រេចមិនលោតវិញ ។

បន្ទាប់មកអ្នកដំណើរផ្សេងទៀត បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន មកដល់ទីតាំងខាងលើ និងអោយបុរសខាងលើសម្រួលអារម្មណ៍ រួចបានហៅកង់បីឥណ្ឌាអោយជិះត្រឡប់ទៅផ្ទះវិញ  ៕