• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខេត្ដព្រះសីហនុឆ្មក់បង្រ្កាបទីតាំងខារ៉ាអូខេ ជីនឌានហ្ស៊ីយី ពាក់ព័ន្ធករណីគ្រឿងញៀន ព្រមទាំងឃាត់ខ្លួនមនុស្សជិត៩០នាក់

ព្រះសីហនុ៖យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជិត៩០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ចំណុចទីតាំងខារ៉ាអូខេ ជីនឌានហ្ស៊ីយី ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ។

ប្រតិបត្ដិការបង្ក្រាបទីតាំង ខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ដព្រះសីហនុ ព្រមទាំងមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀ.ន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង  បានឆ្មក់ចូលបង្ក្រា.ប ដោយឃា.ត់ខ្លួនមនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់។

ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម្សៅសថ្លាសង្ស័យសារធាតុញៀ.ន១១កញ្ចប់, ម្សៅក្រាមពណ៌សសង្ស័យ សារធាតុញៀ.ន៧ដប, ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀ.ន២កញ្ចប់, ថ្នាំគ្រាប់សញ្ញា W.Y សង្ស័យសារធាតុញៀ.ន ១គ្រាប់, សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀ.ន៣៥ដប, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀ.ន៥ចំណិត, កញ្ចប់ចំរុះពណ៌សង្ស័យ សារធាតុញៀ.ន១០កញ្ចប់, រុក្ខជាតិញៀ.ន (ក.ញ្ឆាក្រៀ.ម) ២កញ្ចប់, ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង, ឧបករណ៍កែច្នៃគ្រឿងញៀ.នមួយចំនួន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀ.ន៦ដប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀ.ន៦គ្រឿង, សារធាតុផ្សំ (មិនច្បាស់) មួយចំនួន, សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀ.នមួយចំនួន, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀ.នមួយចំនួន, លិ.ខិ.តឆ្ល.ងដែ.ន៥ក្បាល និងកាតរឹងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់៕