• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ឆ្មក់បង្រាបទីតាំងខារ៉ាអូខេយីហោ B9 ពាក់ព័ន្ធករណីគ្រឿងញៀន ព្រមទាំងឃាត់ខ្លួនមនុស្ស១៧០នាក់

បន្ទាយ​មាន​ជ័យ ​៖នគរបាលឆ្មក់បង្រាបទីតាំងខារ៉ាអូខេយីហោ B9  ​ រក​ឃើញ​វត្ថុ​តាង​គ្រឿង​ញៀន ​និង​ឧ​ប​ករណ៍​​ប្រើប្រាស់​ និង​ឃាត់ខ្លួន​មនុស្ស​១៧០​នាក់​ ភាគច្រើនជាជនជាតិខ្មែរ​ច្រើន​ជាង​បរទេស កាលពី​យប់​រំលង​អា​ទ្រា​ធ​ចូល​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៤​នៅ​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

​ប្រតិបត្តិការ ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​ពី​លោក កើត វ៉ា​ន់​ណា​រ៉េ​ត ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បង្ក្រាប​ក្លឹ​ប​កំសាន្ត​យីហោ​ឡាំ​បូ​គី​នី​ឃាត់ខ្លួន​មនុស្ស​ប្រុស​.​ស្រី​ចំនួន​១២០​នាក់ និង​ហាង​ខារ៉ាអូខេ​យីហោ​B9.KTV​ឃាត់ខ្លួន​មនុស្ស​ប្រុស​.​ស្រី​ចំនួន​៥០​នាក់​ដែល​សរុប​ចំនួន​១៧០​នាក់​ដែល​ភាគច្រើន​ជា​ខ្មែរ​ច្រើន​ជាង​ជនបរទេស​រហូត​ពេល​នេះ​កំពុង​ដំណើរការ​ធ្វើតេស្ត​រក​អ្នក​ប្រើប្រាស់​គ្រឿងញៀន​បើ​រក​ឃើញ​និង​មាន​វិធានការ​តាម​ច្បាប់​បើ​អ្នក​មិន​ប្រើប្រាស់​និង​អោយ​ត្រឡប់​ទៅ​ផ្ទះវិញ​។

បច្ចុប្បន្នមនុស្ស​ប្រុស​-ស្រី​ចំនួន​១៧០​នាក់ ​ដែល​បាន​ឃាត់ខ្លួន​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ទៅ​ដាក់​នៅ​ទីបញ្ជាការដ្ឋាន​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៨៩១​ដើម្បី​ធ្វើតេស្ត​រកសា​ធាតុ​ញៀន​ ៕