• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រយៈពេល២៥ថ្ងៃ សមត្ថកិច្ចចម្រុះ ឃ្លុំដីបានជាង១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្សបាន៤៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ

ពោធិ៍សាត់ ៖ប្រតិបត្តិការរយៈពេល២៦ ពោលគឺ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ១០,៣១០.៦៥ ហិកតា ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ក្នុងសកម្មភាពខាងលើក្រុមការងារចម្រុះក៏បានអប់រំប្រជាពលរដ្ឋចំនួន ៩២នាក់ផងដែរ៕