• Cambodia Peace Channel

Real ពីមុនបាត់ទៅណា? Ajax ទម្លាក់ Real Madrid ចេញពី Champions League

អេស្ប៉ាញ៖ គេហទំព័រ sbnation ចុះផ្សាយថា ជ័យជំនះ ៤-១ រវាង Ajax នឹង Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ជាលទ្ធផលដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ UEFA Champions League ដែលធ្វើឲ្យម្ចាស់ជើងឯក ៣សម័យកាលជាប់គ្នាបានធ្លាក់យ៉ាងអាម៉ាស់បំផុត ក្រោយចាញ់ Ajax ក្នុងលទ្ធផល ៤ទល់នឹង១ នៅជើងទី២។

កាលជើងទី១ នៅទឹកដីហូឡង់ក្រុមស្ដេច ស Real Madrid យកឈ្នះ ២-១ ដោយសង្ឃឹមខ្ពស់សម្រាប់តំណែងវគ្គ៨ក្រុមចុងក្រោយព្រោះជើងទី២ ពួកគេត្រូវលេងនៅកីឡដ្ឋាន Santiago Bernabeu ទឹកដីរបស់ខ្លួន តែក្ដីសង្ឃឹមនេះត្រូវបែរជាក្តីអាម៉ាស់បំផុតបន្ទាប់ពី Real ចាញ់ ៤-១ទៅវិញ។

មជ្ឈដ្ឋានទូទៅមើលឃើញថា ក្រោយម្ចាស់ជើងឯក ៣សម័យកាលជាប់គ្នានេះ លក់កីឡាករ Cristiano Ronaldo ដែលជា Super star នឹងការចាក់ចេញគ្រូបង្គោល Zinedine Zidane មក ក្រុមនេះមានទម្រង់លេងមិនល្អសោះ ពោលចាញ់ស្ទើរគ្រប់ការប្រកួតសំខាន់ៗ។

លទ្ធផលនេះ បានធ្វើឲ្យក្រុម Ajax ឡើងទៅវគ្គ៨ក្រុមចុងក្រោយជាលើកដំបូង ហើយវាជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ ស្តេចស Real Madrid ចំពោះការបរាជ័យឡើងទៅវគ្គ៨ក្រុមចុងក្រោយជាលើកដំបូង រយៈពេល៩រដូវកាលចុងក្រោយនេះ៕

ដោយ៖ ស្រ៊ីប ឡានី