• Cambodia Peace Channel

១៤ក្លិប នឹងចូលរួមប្រកួតក្របខណ្ឌ Metfone Cambodian League 2019 នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០១៩ មានសន្និសីទសារព័ត៌មានស្ដីពីពិធីបើកការប្រកួតក្របខណ្ឌ Metfone Cambodian League 2019 នាពហុកីឡដ្ឋានជាតិ។

គេហទំព័រផ្លូវការរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ចុះផ្សាយថា សម្រាប់រដូវកាលថ្មីក្របខណ្ឌ Metfone Cambodian League 2019 នេះមានក្លិបចំនួន ១៤ក្លិបដែលនឹងចូលរួមប្រកួតប្រជែងរួមមាន៖
១. ណាហ្គាវើលដ៍
២. បឹងកេត
៣. វិសាខា
៤. ក្រសួងការពារជាតិ
៥. ភ្នំពេញក្រោន
៦. ព្រះខ័នរាជស្វាយរៀង
៧. អាស៊ីអឺរ៉ុបយូណាយធីត
៨. អង្គរថាយហ្គឺរ
៩. អគ្គស្នងការដ្ឋាននគរបាលជាតិ
១០. សូលទីឡូអង្គរ
១១. អគ្គិសនីកម្ពុជា
១២. គិរីវង់សុខសែនជ័យ
១៣. មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី
១៤. ក្លិបកំពង់ចាម

សូមជម្រាបថា ការប្រកួតក្របខណ្ឌ Metfone Cambodian League 2019 រដូវកាលថ្មី នឹងចាប់ផ្តើមនៅថ្ងៃ អាទិត្យ ទី ១៦ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខឆាប់ៗនេះ៕

ដោយ៖ ស្រ៊ីប ឡានី