• Cambodia Peace Channel

Mohamed Salah បំបែកកំណត់ត្រាដ៏អស្ចារ្យ ក្រោយរកបាន ៥០គ្រាប់នៅ Premier League សម្រាប់ក្រុមហង្សក្រហម Liverpool

អង់គ្លេស៖ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប និងជាខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហម Liverpool កីឡាករ Mohamed Salah បានបំបែកកំណត់ត្រានៅក្របខណ្ឌ Premier League ក្រោយរកបាន ៥០គ្រាប់លឿនបំផុតសម្រាប់ Liverpool។

១គ្រាប់របស់ខ្សែប្រយុទ្ធ Mohamed Salah យប់មិញ បានធ្វើឲ្យកីឡាកររូបនេះ បំបែកកំណត់ត្រាដ៏អស្ចារ្យមួយ ដោយចំណាយពេលប្រកួតត្រឹមតែ ៦៩ ប្រកួតប៉ុណ្ណោះ ខណៈដែលអតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Fernando Torres ចំណាយពេលប្រកួត ៧២ប្រកួតឯនោះ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Goal នៅថ្ងៃទី៦ ខែមេសា នេះ។

សូមជម្រាបថា ការប្រកួតយ៉ាងស្វិតស្វាញកាលពីយប់មិញនេះ រវាងក្លិប Liverpool និង Southampton ក្នុងលទ្ធផល ៣ទល់នឹង១ ធ្វើឲ្យហង្សក្រហមរបស់លោក Jurgen Klopp រកបាន៣ពិន្ទុបន្ថែម ឈរកំពូលតារាងបណ្តុះអាសន្ននៃក្របខណ្ឌ Premier League មាន៨២ពិន្ទុ៕

ដោយ៖ស្រ៊ីប ឡានី