• Cambodia Peace Channel

Raheem Sterling ៖ ខ្ញុំនឹងបរិច្ចាគសំបុត្រ៥៥០សន្លឹកសម្រាប់កុមារដែលរៀនក្នុងអតីតសាលារៀនរបស់ខ្ញុំ ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA CUP

អង់គ្លេស៖ការប្រកួតដ៏សំខាន់សម្រាប់ក្លិបមេឃខៀវ Manchester City ដែលជាការប្រកួតផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA CUP នៅឯទឹកដីកីឡដ្ឋានជាតិ Wembley ដែលក្លិបមួយនេះនឹងប្រកួតតទល់ជាមួយក្លិប Wolverhampton Wanderers F.C.ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ រាត្រីនេះ។

នេះបើយោងតាមការចុះផ្សាយ របស់ Fox Sport ដោយ បង្ហាញ ថា កីឡាករ Raheem Sterling ខ្សែបម្រើប្រយុទ្ធស្លាបរបស់ក្រុម Manchester City បាននិយាយថា “ខ្ញុំនឹងទិញសំបុត្រចំនួន៥៥០សន្លឹក សម្រាប់កុមារ ដែលរៀនក្នុងអតីតសាលារៀនរបស់ខ្ញុំ។ បន្ថែមពីនេះទៅទៀតខ្ញុំនឹងសម្រេចចិត្តចំណាយប្រាក់សព្វបែបយ៉ាង លើម្ហូបអាហារ ការស្នាក់នៅ និងការធ្វើដំណើរ ដល់សិស្សទាំង៥៥០នាក់នោះក្នុងការមកទស្សនាការប្រកួតរបស់ខ្ញុំ

Sterling បានបន្តថា “ខ្ញុំបានធំដឹងក្តី នៅជិតទ្វារកីឡដ្ឋាន ហើយខ្ញុំមានក្តីស្រមៃ ថាថ្ងៃណាមួយខ្ញុំនឹងលេងបាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ឬ ក៏តំណាងប្រទេសរបស់ខ្ញុំនៅទីនោះ។ ឥឡូវ ពេលខ្ញុំអាចលេងដោយខ្លួនឯង គឺជាមោទនភាពណាស់ ហើយវាជាឱកាសដ៏អស្ចារ្យមួយ ដែលខ្ញុំអាចផ្តល់ត្រលប់ទៅសហគមន៍ខ្ញុំ នូវអ្វីដែលពួកគេបានជួយខ្ញុំ មកដល់ទីនេះ”។

គួរជម្រាបជូនថា Raheem Sterling គឺជាយុវជនថ្នាលរបស់ក្លឹប Queens Park Rangers បន្ទាប់មកប្តូរទៅកាន់ក្លិប Liverpool និងលេងក្នុងឈុតធំនៅទីនោះ កាលពីឆ្នាំ ២០១២។ បន្ទាប់មកក្នុងឆ្នាំ ២០១៥ ក្លឹប Man City បានសម្រេចចិត្តចុះកុងត្រានាំរូបគេពីទឹកដី Liverpool មកកាន់ទឹកដី Manchester ក្នុងតម្លៃផ្ទេរ ៤៩លានផោន ដែលជាតម្លៃដ៏ខ្ពស់មួយសម្រាប់កីឡាករអង់គ្លេស៕

ដោយ៖ម៉ាន សារ៉ាហ្វីន