• Cambodia Peace Channel

Robert Kiyosaki : បេី​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​ ត្រូវ​ចេះ​ធ្វើ​ម្ចាស់​លេី​ពាក្យ​សម្ដី​

អាមេរិក​៖Robert Kiyosaki គឺជាអ្នកនិពន្ធសៀវភៅស្តីពីហិរញ្ញវត្ថុដែលមានចំណងជើងថា “Rich Dad​Poor Dad” ជាប្រភេទសៀវភៅដែលមានការពេញនិយមគ្រប់សម័យកាល។

គាត់ក៏ជាអ្នកជំនួញ អ្នកវិនិយោគ អ្នកនិយាយជំរុញទឹកចិត្ត​ សកម្មជនដែលមានចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុជនជាតិអាមេរិក​ផងដែរ​ ។

Robert ពោល​ថា​ “បេី​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​ ត្រូវ​ចេះ​ធ្វើ​ម្ចាស់​លេី​ពាក្យ​សម្ដី​”

ជំនាញ​ដ៏​ចាំបាច់​ម្យ៉ាង​ដេីម្បី​ធ្វើ​ជា​ម្ចាស់​ធុរកិច្ច​ គឺ​ ត្រូវ​ចេះ​ធ្វើ​ម្ចាស់​លេី​ពាក្យ​សម្ដី​ ។ ត្រូវ​ដឹង​ពាក្យ​ណា​ប្រេី​បាន​ផល​នឹង​មនុស្ស​ប្រភេទ​ណា​ ។ ត្រូវ​ចេះ​យកចិត្តទុកដាក់​ស្តាប់​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​ ដេីម្បី​ឱ្យ​ដឹងថា​គួរ​ប្រើ​ពាក្យ​សម្ដី​បែប​ណា​ នៅពេល​ណា​ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​ ។

“ពាក្យ​មួយ​ម៉ាត់​អាច​ធ្វើ​ឱ្យ​ អ្នក​ដទៃ​រំភើប​ ហើយ​ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​ខ្លះ​ធុញទ្រាន់​ដែរ”​ ដូចជាពាក្យ​”ហានិភ័យ​”អាច​ស្តាប់​ទៅ​គួរ​ឱ្យ​រំភើប​សម្រាប់​វិនិយោគិន​ តែ​សម្រាប់​អ្នក​ធ្វើការ​ឱ្យ​គេវិញ​ បែរ​ជាគួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​ទៅវិញ​។

ប្រសិន​បេី​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​ អ្នក​ត្រូវ​ហ្វឹកហាត់​ធ្វើ​ជា​អ្នក​ស្តាប់​ដ៏​ល្អ​សិន​ ព្រោះ​បើ​យើង​មិន​ចេះ​ស្ដាប់​ យេីង​នឹង​មិន​អាច​ដឹង​ឱ្យ​ស៊ីជម្រៅ​អំពី​ចិត្ត​គំនិត​របស់​អ្នក​និយាយ​បានទេ​ ហេីយ​បេី​មិន​ព្រម​ស្តាប់​សំឡេង​ពី​ក្នុង​ចិត្ត​គំនិត​របស់​គេទេ​ នោះ​យើង​នឹង​គ្មាន​ថ្ងៃ​ដឹងថា​បុគ្គល​ម្នាក់​នោះជា​នរណា​ឡើយ​ ៕

New York, UNITED STATES: Real Estate developer and author Donald Trump (L) and author Robert Kiyosaki (R) hold a press conference at Trump Tower on 5th Avenue 12 October 2006 for a book launching party for their new book titled “Why We Want You To Be Rich – Two Men – One Message”. AFP PHOTO/ Timothy A. CLARY (Photo credit should read TIMOTHY A. CLARY/AFP/Getty Images)