• Cambodia Peace Channel

ហុក សុជីវ័ន ៖ បាល់ទាត់ បើរវល់តែគិតដល់មនោសញ្ចេតនា វាអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផល និងពិន្ទុ

ភ្នំពេញ៖គ្រូបង្គោលក្លិបកីឡាបាល់ទាត់ វិសាខា លោក ហុក សុជីវ័ន បញ្ជាក់ថា ការប្រកួតថ្ងៃនេះ ក៏មិនខុសពីប្រកួតមុនៗដែរ គឺវិសាខាព្យាយាមលេងអស់ពីសមត្ថភាពដើម្បីទទួលជម្នះ។ ការប្រកួតសំខាន់បំផុតលើច្បាប់ប្រកួត នរណាសល់គ្រាប់ច្រើន អ្នកនោះឈរលើ។

លោកបន្តថា បាល់ទាត់គឺអ៊ឹងចឹង បើយើងរវល់តែគិតដល់មនោសញ្ចេតនា វាអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផល និងពិន្ទុរបស់យើង។ ដូចយើងឃើញស្រាប់ហើយ កាលសប្តាហ៍ទី៥ ក្រុមមាន ១០ពិន្ទុស្មើរគ្នា គឺមាន ៣ក្រុម ដូចជាវិសាខា ក្រសួងការពារជាតិ និងបឹងកេត តែវិសាខា នៅក្រោមគេ ក្នុងចំណោម៣ក្រុមនេះ ដែលពាក់ព័ន្ធនឹងគ្រាប់បាល់ចំណេញនេះឯង។

ការលើកឡើងបែបនេះក្រោយ ក្លិបបាល់ទាត់ វិសាខា បានបំបាក់ក្លិបចំណូលថ្មី មកពីខេត្តកំពង់ចាម ពោលគឺក្លិបបាល់ទាត់ខេត្តកំពង់ចាមក្នុងលទ្ធផល ១៤ទល់នឹង០ ក្នុងជំនួបសប្តាហ៍ទី៦ នៃក្របខណ្ឌ Metfone Cambodian League ឆ្នាំ២០១៩ នៅកីឡដ្ឋានវិសាខា។

សូមជម្រាប ក្នុងជំនួបនេះដែរ ខ្សែប្រយុទ្ធឆ្នើម របស់វិសាខា កីឡាករ កែវ សុផេង រកបាន ៧គ្រាប់ ខណៈខ្សែប្រយុទ្ធ Evangelos រកប្រាប់ ២គ្រាប់ ខ្សែការពារ ស៊ិន សុធាណាត់ រកបាន ២គ្រាប់ ខ្សែការពារ Nikolov ខ្សែបម្រើ Prak Song Chong និងខ្សែការពារ សុខ សុវណ្ណ រកបានម្នាក់ ១គ្រាប់៕

ដោយ៖ស្រ៊ីប ឡានី