• Cambodia Peace Channel

Pep ថា Mane ពូកែធ្វើពុត តែអ្នកវិភាគថា នេះជាចិត្តសាស្ត្រ ខណៈខ្សែប្រយុទ្ធរូបនេះជាកីឡាករដ៏គ្រោះថ្នាក់

អង់គ្លេស៖មុនជួបគ្នាចុងសប្តាហ៌នេះ រវាងហង្សក្រហម Liverpool និងពពកខៀវ Manchester City ក្នុងក្របខណ្ឌ Premier League នៅទឹកដី Anfield គ្រូបង្វឹកដឹកនាំក្រុមម្ចាស់ជើងឯក Premier League លោក Pep Guardiola លើកយកខ្សែប្រយុទ្ធ Sadio Mane ធ្វើជាប្រធានបទក្តៅ ដោយគ្រូបង្វឹករូបនេះថា Mane មានទេពកោសល្យធ្វើពុត។

លោក Pep បានលើកឡើងថា “Sadio Mane ពេលខ្លះគាត់ពូកែធ្វើពុត ហើយពេលខ្លះទៀតគាត់មានទេពកោសល្យដើម្បីរកគ្រាប់នៅចុងម៉ោង”។ លោកបន្តថា  Mane ជាកីឡាករមានទេពកោសល្យខ្ពស់។

កាលើកឡើងរបស់លោក Pep បែបនេះហាក់ដូចជាចង់សំដៅទៅលើក្រុមហង្សក្រហម ពេលប៉ះជាមួយក្រុម Aston Villa កន្លងទៅ ក្រោយអាជ្ញាកណ្តាលសម្រេចផ្តល់កាតលឿងជូនដល់ Mane ពេលដួលនៅក្នុងប្រអប់គ្រោះថ្នាក់នៅកីឡដ្ឋាន Villa Park ។

ជុំវិញការលើកឡើងរបស់លោក Pep គ្រូបង្វឹកហង្សក្រហម លោក Klopp និយាយការពារសិស្សសំណព្វលោកថា “Sadio Mane ទទួលបានកាតលឿងហើយ នៅពេលអ្នកមើលវាម្តងទៀត អ្នកនឹងមិនឃើញវាថា ជាការធ្វើពុតនោះទេ ប៉ុន្តែវាជាការសម្រេចចិត្តដែលយើងត្រូវទទួលយកវាដោយមិនអាចប្រកែកបានឡើយ”

ទាក់ទងការលើករបស់លោក Pep Guardiola នេះដដែរ អ្នកវិភាគបាល់ទាត់យល់ឃើញថា ជាចិត្តសាស្ត្ររបស់លោក ព្រោះក្រុមម្ចាស់ជើងឯក Premier League ស្គាល់យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ជាកីឡាករដ៏គ្រោះថ្នាក់បំផុតសម្រាប់ការប្រកួតនាថ្ងៃអាទិត្យ សប្តាហ៍នេះ។

សូមសម្រាបថា ក្រុមហង្សក្រហម ម្ចាស់ជើងឯក EUFA Champions League រដូវកាល២០១៩ កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ឆ្លងកាត់ ១១ប្រកួតមកនេះ មិនទាន់ស្គាល់ពាក្យថា ចាញ់ នឹងកំពុងឈរលេខ១ កំពូលតារាងនាំមុខម្ចាស់ជើងឯក Premier League ៦ពិន្ទុផងដែរ៕