• Cambodia Peace Channel

សហព័ន្ធបាល់ទាត់កម្ពុជាព្យួរមន្ត្រីសំខាន់ៗ ៤រូបពីកីឡាករបាល់ទាត់អស់មួយជីវិត ក្រោយប្រព្រឹត្តខុសក្រមសីលធម៌

ភ្នំពេញ៖សហព័ន្ធបាល់ទាត់កម្ពុជា បានសម្រេចព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត លើមន្ត្រីសំខាន់ៗចំនួន ៤នាក់ រួមមាន លោកម៉ៃ តុលា លោកទុយ វិច្ឆិកា លោកឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ។

ហើយចំពោះករណីលោកម៉ៃ តុលា ត្រូវបានបញ្ចូនសំណុំរឿងប្រព្រឹត្តិអំពើពុករលួយទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់វិធានាការតាមផ្លូវច្បាប់ជាធរមានរបស់កម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធបាល់ទាត់កម្ពុជា នៅថ្ងៃទី ៦ខែឧសភានេះ បានបញ្ជាក់ថា មូលហេតុនៃការសម្រេចនេះ គឺដោយសារតែអតីត និងមន្ត្រីរបស់សហព័ន្ធនេះ បានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិស័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕