• Cambodia Peace Channel

ល្អហួស ! ម៉ាត់ ណូរ៉ុន កំពុងបង្កព្យុះនៅលីគកំពូលកម្ពុជា និងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ

ភ្នំពេញ៖ខ្សែប្រយុទ្ធមុតស្រួចរបស់ក្លិបបាល់ទាត់ បឹងកេត អែហ្វស៊ី កីឡាករ ម៉ាត់ ណូរ៉ុន បាននិងកំពុង​បង្កព្យុះភ្លៀង​នៅលីគកំពូលកម្ពុជា និងពានសម្តេចតជោ ហ៊ុន សែន រដូវកាល ២០១៩-២០២០ នេះ ពោលគឺនៅលីគកំពូលកម្ពុជា ណូរ៉ុន តែងតែរកគ្រាប់បាល់គ្រប់ការប្រកួត សម្រាប់ ១១ប្រកួតជាប់គ្នាកន្លងមករបស់ខ្លួន។  

ចំពោះការប្រកួតនៅលីគកំពូល ខ្សែប្រយុទ្ធរូបនេះ កំពុងស្ថិតកំពូលកីឡាកររកគ្រាប់បាល់ច្រើនជាងគេ ឬ Top Scorer ក្រោយស៊ុតបញ្ចូលទី ២គ្រាប់ ទៅលើក្រុមម្ចាស់ផ្ទះក្រុមវិសាខា កាលពីថ្ងៃទី៦ ខែកញ្ញា ម្សិលមិញនេះ ដោយបញ្ចប់ក្នុងលទ្ធផល ៣ទល់នឹង២ ។

សូមជម្រាបថា គិតត្រឹមសប្តាហ៍ទី១៤ នៃលីគកំពូលនេះ  ខ្សែប្រយុទ្ធ ម៉ាត់ ណូរ៉ុន រកបាន ១៥គ្រាប់ នាំអោយក្រុមបឹងកេត ឈរ កំពូលតារាងនៃលីគកំពូល មាន ៣៥ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ៣១ពិន្ទុ និងកំពុងនាំក្រុមឆ្ពោះទៅរកម្ចាស់ជើងឯកលីគកំពូលរដូវកាលនេះផងដែរ៕