• Cambodia Peace Channel

ប្រធានាធិបតីតៃវ៉ាន់ ចំអកដាក់ចិនកុំសង្ឃឹមយកទឹកដីតៃវ៉ាន់សូម្បីតែមួយអ៊ីញ ខណៈចិនប្រើកម្លាំងយោធាគំរាមខ្លាំងឡើង

តៃប៉ិក៖ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានព្រមានចិនកាលពីថ្ងៃអង្គារម្សិលមិញថា កុំសង្ឃឹមបានកោះតៃវ៉ាន់សូម្បីមួយអ៊ីញនោះ ស្របពេលកូនកោះមួយនេះបន្ថែមឥទ្ធិពលកាន់តែខ្លាំងក្នុងការពង្រីកវិស័យយោធារបស់ខ្លួន។

បើតាម CNA នៅថ្ងៃទី៧ ខែតុលានេះតួលេខថ្មីបានបង្ហាញថាកោះនេះកំពុងពង្រាយយន្តហោះចម្បាំងក្នុងអត្រាទ្វេដងនៃអត្រាកាលពីឆ្នាំមុន ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់ចិន។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងចាប់យកវាមកវិញនៅថ្ងៃណាមួយមិនខាន ពិសេសអាចនឹងប្រើកម្លាំងយោធាទៀតផងក្នុងករណីចាំបាច់។

សូមជម្រាបថា ក្នុងប៉ុន្មានខែថ្មីៗនេះទីក្រុងប៉េកាំងបានដាក់សម្ពាធលើកោះតៃវ៉ាន់យ៉ាងខ្លាំង ដោយបញ្ចូនយោធាច្រើនជាងធម្មតា ដោយបង្កើនចំនួននាវាយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង ហោះចូល ឬបញ្ជូនទៅតំបន់ការពាររបស់កោះតៃវ៉ាន់តែម្តង ដែលត្រូវបាននាយករដ្ឋមន្រ្តីតៃវ៉ាន់ចាត់ទុកថាជាការ យាយីឥតឈប់ឈររបស់ចិននិងបានបង្កើនបន្ទុកសម្រាប់តៃវ៉ាន់៕