• Cambodia Peace Channel

ឥណ្ឌា បង្ហាញសាច់ដុំដាក់ចិន ដោយសាកល្បងមីស៊ីលបំពាក់កាំជ្រួច ដែលអាចវាយប្រហារនាវាមុជទឹកបានជាង ៦៤៣ គីឡូម៉ែត្រ

ញូវដេលី៖ ប្រទេសឥណ្ឌាបានធ្វើការសាកល្បងដោយជោគជ័យនូវ មីស៊ីលបំពាក់ដោយកាំជ្រួច ដែលអាចធ្វើការវាយប្រហារនាវាមុជទឹករបស់សត្រូវបានចម្ងាយជាង ៦៤៣ គីឡូម៉ែត្រ។

បើតាមការចុះផ្សាយដោយ CNN នៅថ្ងៃទី៧ ខែតុលានេះ ភាពជោគជ័យម្តងនេះ គឺជាការបង្ហាញនូវសមត្ថភាពប្រទេសឥណ្ឌាក្នុងវិស័យការពារជាតិ ពិសេសការប្រឆាំងនឹងនាវាមុជទឹក ដែលកំពុងទទួលរងការគំរាមកំហែងពីប្រទេសចិន។

រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយថា “នេះនឹងក្លាយជារបកគំហើញបច្ចេកវិទ្យាដ៏សំខាន់មួយសម្រាប់សមត្ថភាពឈរជើងនៅក្នុងសង្គ្រាមប្រឆាំងនឹងនាវាមុជទឹក” ។

លោកបន្តថា មីស៊ីលផ្ទុកកាំជ្រួចដើរដោយថាមពលថ្មនេះ មានក្បាលគ្រាប់ទម្ងន់ ៥០ គីឡូក្រាម មីស៊ីលនេះវាទៅជិតគោលដៅរបស់វាបាន ហើយពង្រីកជួររបស់វាដល់ជាង ៦៤៣ គីឡូម៉ែត្រក្នុងល្បឿនសំឡេង ៣ ដង។

សូមជម្រាបថា ប្រទេសឥណ្ឌាបានបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹករបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលបាននូវយន្តហោះទំនើបៗ ដូចជាយន្តហោះឈ្លបយកការណ៍ប្រភេទ Boeing P-8 ដែលផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្រ MH-60R Seahawk  យន្តហោះទាំងនោះអាចរកឃើញនាវាមុជទឹករបស់សត្រូវដែលកំពុងប្រតិបត្តិការឆ្ងាយពីនាវាចម្បាំងឥណ្ឌាដែលបំពាក់ដោយប្រព័ន្ធ SMART និងបញ្ជូនព័ត៌មានគោលដៅទៅពួកគេវិញដោយពង្រីកវិសាលភាពយ៉ាងសំខាន់សម្រាប់នាវាឥណ្ឌានីមួយៗ។

ការពង្រឹងសមត្ថភាពនេះ ចំពេលដែកប្រទេសចិនពង្រីកវត្តមានរបស់ខ្លួននៅមហាសមុទ្រឥណ្ឌា ដោយទីក្រុងប៉េកាំងបានសាងសង់កងនាវាមុជទឹកចំនួន ៦០ គ្រឿងហើយបានបញ្ជូនពួកគេពីឆ្នេរសមុទ្របន្ថែមទៀត ពិសេសកងនាវាចរកងទ័ពរំដោះប្រជាជនចិន (PLAN) ក៏បាននិងកំពុងចូលកំពង់ផែនៅជុំវិញមហាសមុទ្រឥណ្ឌារួមទាំងការបង្កើតមូលដ្ឋាននៅបរទេសដំបូងរបស់ខ្លួននៅទ្វីបអាហ្វ្រិកទៀតផង៕