• Cambodia Peace Channel

CPC-Thai Fight គ្រោងនឹងរៀបចំ ព្រំ សំណាង អោយប៉ះជាមួយកីឡា តេង ណឹង ដែលជាកីឡាករកំពូលរបស់ថៃ ធ្វើអ្នកគាំទ្រគុនខ្មែរបុកពោះជំនួស

ភ្នំពេញ៖ថ្មីៗមកនេះមានការជជែកគ្នាយ៉ាងច្រើន ជុំវិញការប្រកួតក្នុងសង្វៀនThai Fight ដែលលិចឮដំណឹងមកថា កីឡាករកម្ពុជា ព្រំ សំណាង អាចមានភាគរយខ្ពស់ ក្នុងការជួបជាមួយដៃគូប្រកួតរបស់កីឡាករថៃ តេង ណឹង ដែលជាអ្នកប្រដាល់លំដាប់ថ្នាក់កំពូលជួរមុខរបស់ប្រទេសថៃ។

ការរៀបចំដៃគូថ្នាក់កំពូលរបស់ថៃនាពេលនេះ បន្ទាប់ពី ព្រំ សំណាង ត្រូវបានគេមើលឃើញពីសមត្ថភាពគុនខ្មែរ ខណៈទទួលបានជ័យជម្នះ២ប្រកួតជាប់ៗគ្នា ព្រមទាំងផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ទាំងពីរដងរួចមកហើយ ដូចនេះទើបអ្នករៀបចំការប្រកួត Thai Fight គ្រោងនឹងរៀបចំអោយ ព្រំ សំណាង ប៉ះជាមូយ តេង ណឹង ក្នុងពេលឆាប់ៗខាងនេះ។

ជុំវិញដៃគូថ្មី ដែលគ្រោងនឹងធ្វើការប្រកួតគ្នានេះ បានធ្វើអោយអ្នកស្នេហាគុនខ្មែរមានការបុកពោះ ក៏ព្រោះតែកីឡាករថៃរូបនេះក៏មិនធម្មតាឡើង គឺមានជំហររឹងមាំ កម្លាំងស៊ុហ្វល្អព្រមជាមួយនឹងបច្ចេកទេសប្រយុទ្ធខ្ពស់ ទាំងការទាត់ ជង្គង់ និងកែង ហើយបើប្រៀបធៀបជាមួយ ព្រំ សំណាង គឺកីឡាករថៃរូបនេះមានស្នៀត និងបច្ចេកទេសមិនធម្មតាឡើយ ខណៈកីឡាករព្រំ សំណាង ការវាយចេញមួយៗ តែធ្ងន់ និងមានតិចនិចច្រើនក្នុងការប្រកួតលើសង្វៀន។

បើទោះបីជាយ៉ាងណា អ្នកគាំទ្រគុនខ្មែរសង្ឃឹមថាកីឡាករ ព្រំ សំណាង ហ្វឹកហាត់បន្ថែមឲ្យបានខ្លាំង ថែរក្សាសុខភាពឱ្យបានល្អបំផុត ជៀសវាងពីគ្រឿងស្រវឹង ពិសេសត្រូវមើល សង្កេតអំពីស្នៀត និងបច្ចេកទេសរបស់កីឡាករគេក្នុងវីឌីអូចាស់ៗដែលបានប្រកួតកន្លងមក ដើម្បីដឹងអំពីតិចនិក យកជ័យជម្នះលើកីឡាករថៃឲ្យបាន ដើម្បីនាំមុខមាត់ជូនជាតិ មាតុភូមិខ្មែរយើង៕