• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-សត្វល្មិចសមុទ្រ១ក្បាល ត្រូវបានអ្នកនេសាទឈ្មោះ ស៊ុន ចន្ទ័បុត្រ លែងចូលសមុទ្រវិញ

កោះកុង៖ផ្នែករដ្ឋបាលជលផលពាមក្រសោប នៃខណ្ឌរដ្ឋបាលជលផលកោះកុង បានទទួលអណ្តើកសមុទ្រ 01ក្បាល ពីអ្នកនេសាទឈ្មោះ ស៊ុន ចន្ទ័បុត្រ ដើម្បីលែងចូលសមុទ្រវិញ នៅឃុំពាមក្រសោប ខេត្តកោះកុងកាលពីថ្ងៃទី03/02/2024។
ទន្ទឹមនឹងនេះ រដ្ឋបាលជលផលសូមកោតសរសើរនូវសកម្មភាពដ៏មានតម្លៃនេះ និងស្នើដល់អ្នកនេសាទដទៃទៀតយកគំរូតាម ដើម្បីរក្សាពូជវារីសត្វកម្រឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។