• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្រី្ដជាសន្តិសុខម្នាក់ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ ស្រី្ដជាសន្តិសុខម្នាក់ជិះម៉ូតឆ្លងផ្លូវត្រូវរថយន្តLexus 300  បុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង ៥០នាទីព្រឹកថ្ងៃទី ៧ខែកុម្ភៈឆ្នាំ២០២៤ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រក្នុងសង្កាត់ចក្រអង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះរឿន សោភ័ណ្ឌ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ អាស័យដ្ឋាន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563 ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះបានជិះម៉ូតូម៉ាកនិចពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563  ជិះចេញពីផ្លូវបេតុងក្នុងទិសដៅពីកើតមកលិចខណះពេលជិះមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឆ្លងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាក LexusRX300ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2R-1842បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ក៏បានជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្រ្តីជាម្ចាស់ម៉ូតូបោកក្បាលស្លាប់ ។

ភ្លាមៗនោះ​រថយន្តបង្កបានបួងចង្កូតបត់ត្រឡប់ក្រោយព្យាយាមបើករត់គេចខ្លួន ប៉ុន្តែគាប់ជួនមានមន្ត្រីសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ក៏បានជិះប្រដេញតាមពីក្រោយរហូតឃាត់បានទាំងអ្នកបើកបរនិងរថយន្តតែម្តង។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុ ដើម្បីយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំឲ្យភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕