• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់ដើរលីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះតាមដងផ្លូវ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់យុវជនម្នាក់លីគ្រាប់យុទ្ធភ័ណ្ឌប្រភេ៨២ ដើរកាត់ផ្លូវ ទាំងកណ្ដាលថ្ងៃត្រង់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះមុនពេលកើតហេតុ គេបានឃើញយុវជនខាងម្នាក់នេះ បានឡើងពីងូតទឹក បន្ទាប់មកក៏ឃើញ ដើរលីគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ដើរកាត់ផ្លូវក្នុងគោលបំណងយកលក់អេតចាយ បង្កការភិតភ័យដល់ប្រជាពលរដ្ឋ ។

បច្ចុប្បន្នសមត្ថកិច្ចបានយកគ្រាប់យុទ្ធភ័ណ្ឌពីបុរសខាងលើដើម្បីរក្សាទុក រង់ចាំកម្លាំងជំនាញ ខាងស៊ីម៉ាក់ មកទទួល ៕