• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជើងមាន់បង្កកប្រមាណជាង ១០២តោនត្រូវបានសមត្ថកិច្ចជំនាញធ្វើការដុតកម្ទេចចោលភ្លាមៗ ក្រោយរកឃើញថាពុំមានច្បាប់អនុញ្ញាត

ស្វាយរៀង៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងយោងចំណារឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងមានការឯកភាពពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងផងនោះ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តស្វាយរៀង សហការល្អពីកងរាជអាវុធហត្ថខេត្តផងដែរ បានធ្វើការកម្ទេចចោលនូវជើងមាន់បង្កកចំនួន ១០២,៦០០ គីឡូក្រាមនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
គួររម្លឹកផងដែរថា ជើងមាន់បង្កកទាំងអស់នោះត្រូវបានសមត្ថកិច្ចជំនាញឃាត់ចាប់បានលើរថយន្តដឹក កុងទឺនឺ (Container) ចំនួន៤គ្រឿងសំដៅឆ្ពោះទៅស្រុករមាសហែកក្នុងគោលបំណងធ្វើការចែកចាយបន្ត ខណៈមន្រ្តីជំនាញរកឃើញថាពុំមានច្បាប់អនុញ្ញាត ពុំមានឯកសារបញ្ជាក់ពីគុណភាព ពិសេសគឺពុំមានអនាម័យ និងផ្ទុកនូវសីតុណ្ហភាពពុំត្រឹមត្រូវតាមស្ដង់ដារ ដែលបណ្ដាលឱ្យខូចគុណភាពប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ៕