• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្នងការរាជធានីភ្នំពេញបានបញ្ជាក់ថា បុគ្គលម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ ខណៈរូបលោកស្នើសុំអ្នកនិពន្ឋចេញសារភាពឲ្យទាន់ពេល

ភ្នំពេញ÷លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា ម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ ខណៈរូបលោកស្នើសុំអ្នកនិពន្ឋចេញសារភាពឲទាន់ពេល ។

នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហោះសំណេរដែលមានខ្លឹមសារទាំងស្រុងថា សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន ! ក្មួយពិតជាចិត្តដាច់មែនមិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការណ៌ជាមួយពូដើម្បីរកយុត្តិធម៌ជូនក្មួយ!ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច!។

ជាមួយគ្នានេះលោកបានបន្ថែមថា ខ្ញុំបាទសូមជូនព៏តមានដល់មហាជនទាំងអស់ជ្រាបថាក្មួយស្រីម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ(ខ្ញុំស្នើសុំអ្នកនិពន្ឋចេញសារភាពឲទាន់ពេល)-ព្រោះខ្ញុំត្រូវការរកយុត្តិធ៏មនិងកិត្តិយស់ឲអ្នករងគ្រោះពិតប្រាកដ! អំពីខ្ញុំបាទ រាជសឹង្ហ៕